គម្ពីរសញ្ញាថ្មី

វិវរណៈ 2:7-13 Khmer Christian Bible (KCB)

7. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​

8. «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ ព្រះ​ដ៏​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ដែល​បាន​ស្លាប់​ ហើយ​រស់​ឡើង​វិញ​ មាន​បន្ទូល​ដូច្នេះ​ថា​

9. យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​

10. កុំ​ខ្លាច​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយ​ មើល៍​ អារក្ស​សាតាំង​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ក្នុង​គុក​ហើយ​ ដើម្បី​ល្បងល‍​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។​ ចូរ​ស្មោះត្រង់​រហូត​ដល់​ស្លាប់​ចុះ​ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។​

11. អ្នក​ណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជំនះ​ សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​ធ្វើ​ទុក្ខ​អ្នក​នោះ​មិន​បាន​ឡើយ»។​

12. «​ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថាឋ ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុតឋ មាន​បន្ទូល​ដូច្នេះ​ថា​

13. យើង​ស្គាល់​កន្លែង​ដែល​អ្នក​រស់​នៅឋហើយ​ គឺឋជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​ ប៉ុន្ដែ​អ្នក​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ឈ្មោះ​របស់​យើង ហើយ​មិន​បាន​លះបង់​ចោល​ជំនឿ​លើ​យើង​ឡើយ​ ទោះបី​ជា​ក្នុង​ពេល​ដែល​អាន់ទីប៉ាស​ ជា​សាក្សី​ដ៏​ស្មោះត្រង់​របស់​យើង​ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ក៏​ដោយ​

សូមអានជំពូកពេញលេញ វិវរណៈ 2