គម្ពីរសញ្ញាថ្មី

វិវរណៈ 2:14-17 Khmer Christian Bible (KCB)

14. ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​

15. ហើយ​ក្នុង​ចំណោម​អ្នក​ ក៏​មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​យ៉ាង​ដូច្នោះ​ដែរ។​

16. ដូច្នេះ​ ចូរ​ប្រែចិត្ដ​ បើ​មិន​ដូច្នោះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​យ៉ាង​ឆាប់​ ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ដែល​ចេញ​ពី​មាត់​របស់​យើង។​

17. អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​

សូមអានជំពូកពេញលេញ វិវរណៈ 2