គម្ពីរសញ្ញាថ្មី

វិវរណៈ 19:7-10 Khmer Christian Bible (KCB)

7. ចូរ​យើង​ត្រេកអរ​ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេល​រៀប​មង្គលការ​កូនចៀម​ហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​

8. កូន​ក្រមុំ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ដ្បិត​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​នោះ​ ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ»។​

9. ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូល​រួម​ពិធី​ជប់លៀង​មង្គលការ​របស់​កូនចៀម»​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «សេចក្ដី​ទាំង​នេះ​ជា​ព្រះបន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។​

10. ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»

សូមអានជំពូកពេញលេញ វិវរណៈ 19