គម្ពីរសញ្ញាថ្មី

វិវរណៈ 18:1-5 Khmer Christian Bible (KCB)

1. ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក​ ទាំង​មាន​សិទ្ធិ​អំណាច​ជា​ខ្លាំង​ ហើយ​ផែនដី​ក៏​ភ្លឺ​ដោយសារ​សិរី​រុងរឿង​របស់​ទេវតា​នោះ។​

2. ទេវតា​នោះស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖​ «រលំ​ហើយ​ រលំ​ហើយ​ ក្រុង​បាប៊ីឡូន​ ជា​ក្រុង​ដ៏​ធំ!​ ជា​ក្រុង​ដែល​បាន​ត្រលប់​ជា​ទី​ជម្រក​របស់​ពួក​អារក្ស​ និង​ជា​សំបុក​របស់​អស់​ទាំង​វិញ្ញាណ​អាក្រក់​ ព្រមទាំង​ជា​សំបុក​របស់​អស់​ទាំង​សត្វ​ស្លាប​ដ៏​អសោច​ និង​អស់​ទាំង​សត្វ​សាហាវ​ដ៏​អសោច​គួរ​ឲ្យ​ស្អប់​ខ្ពើម​

3. ពី​ព្រោះ​ជនជាតិ​ទាំងឡាយ​បាន​ផឹក​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​រោលរាល​របស់​ក្រុង​នោះ​ ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​ក្រុង​នោះ​ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​ត្រលប់​ជា​មាន​បាន​ដោយសារ​សេចក្ដី​ស្រើបស្រាល​ដ៏​លើសលប់​របស់​ក្រុង​នោះ»។​

4. ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ ប្រជារាស្រ្ដ​របស់​យើង​អើយ!​ ចូរ​ចេញ​ឲ្យ​ផុត​ពី​ក្រុង​នោះ​មក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​មាន​ចំណែក​នៅ​ក្នុង​បាប​របស់​ក្រុង​នោះ​ ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​រង​គ្រោះកាច​ណា​មួយ​របស់​ក្រុង​នោះ​ដែរ​

5. ដ្បិត​បាប​របស់​ក្រុង​នោះ​បាន​គរ​ជា​គំនរ​ឡើង​ខ្ពស់​ដល់​មេឃ​ ហើយ​ព្រះជាម្ចាស់​បាន​នឹកចាំ​ពី​អំពើ​អាក្រក់​របស់​ក្រុង​នោះ។​

សូមអានជំពូកពេញលេញ វិវរណៈ 18