គម្ពីរសញ្ញាថ្មី

វិវរណៈ 17:1-4 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​

2. ពួក​ស្ដេច​នៅ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​នាង​ ហើយ​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​បាន​ស្រវឹង​ដោយសារ​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង»។​

3. ទេវតា​ក៏​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​រហោឋាន​ ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​ឃើញ​ស្រ្ដី​ម្នាក់​អង្គុយ​នៅ​លើ​សត្វ​សាហាវ​មួយ​សម្បុរ​ក្រហមទុំ​ វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ ហើយ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់។​

4. ស្រ្ដី​ស្លៀក​ពាក់​ពណ៌​ស្វាយ​ និង​ពណ៌​ក្រហមទុំ​ ហើយ​តុបតែង​ដោយ​មាស​ ត្បូង​ដ៏​មាន​តម្លៃ​ និង​គជ់​ ទាំង​កាន់​ពែង​មាស​មួយ​នៅ​ក្នុង​ដៃ​ដែល​ពេញ​ដោយ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ស្មោកគ្រោក​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​

សូមអានជំពូកពេញលេញ វិវរណៈ 17