គម្ពីរសញ្ញាថ្មី

វិវរណៈ 16:16-21 Khmer Christian Bible (KCB)

16. វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​

17. ទេវតា​ទីប្រាំពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​អាកាស​ នោះ​មាន​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​ គឺ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖​ «ការ​បាន​សម្រេច​ហើយ!»​

18. នោះ​ក៏​មាន​ផ្លេកបន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ និង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​ដែល​មិន​ធ្លាប់​កើត​មាន​ចាប់​តាំង​ពី​មនុស្ស​កើត​មក​នៅ​លើ​ផែនដី​ គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ និង​ធំ​សម្បើម។​

19. ទី​ក្រុង​ដ៏​ធំ​នោះ​បាន​បែក​ចេញ​ជា​បី​ផ្នែក​ ហើយ​ទី​ក្រុង​របស់​ជនជាតិ​ទាំងឡាយ​ក៏​ដួល​រលំ។​ ព្រះជាម្ចាស់​នឹកចាំ​ពី​ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ដើម្បី​ឲ្យ​ពែង​ស្រា​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះអង្គ​ដល់​ក្រុង​នោះ។​

20. គ្រប់​ទាំង​កោះ​ក៏​រត់​ទៅ​បាត់​ ហើយ​ភ្នំ​ក៏​លែង​ឃើញ​មាន​ទៀត​ដែរ​

21. ហើយ​មាន​គ្រាប់​ព្រឹល​ធំៗ​ ដែល​គ្រាប់​នីមួយៗ​មាន​ទម្ងន់​មួយ​ឋាឡាន់​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​ ដូច្នេះ​ មនុស្ស​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​គ្រោះកាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ​ ដ្បិត​គ្រោះកាច​នោះ​ខ្លាំង​ក្រៃលែង។​

សូមអានជំពូកពេញលេញ វិវរណៈ 16