4. ឱព្រះអម្ចាស់អើយ! តើមានអ្នកណាមិនកោតខ្លាច ហើយមិនថ្វាយសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះដែលបរិសុទ្ធ។ ជនជាតិទាំងអស់នឹងចូលមក ហើយថ្វាយបង្គំព្រះអង្គ ព្រោះសេចក្ដីសុចរិតរបស់ព្រះអង្គបានសំដែងឲ្យឃើញហើយ»។
5. ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញព្រះវិហារនៅស្ថានសួគ៌ ដែលជារោងនៃសេចក្ដីបន្ទាល់បានបើកចំហ
6. ហើយទេវតាទាំងប្រាំពីរដែលកាន់គ្រោះកាចទាំងប្រាំពីរក៏ចេញពីព្រះវិហារមក ទាំងស្លៀកពាក់សំពត់ទេសឯកយ៉ាងស្អាត ហើយភ្លឺ ក៏ពាក់ខ្សែក្រវាត់មាសនៅដើមទ្រូងផង។
7. ពេលនោះសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច
8. ព្រះវិហារក៏បានពេញដោយផ្សែងចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរនោះចប់សព្វគ្រប់សិន។