គម្ពីរសញ្ញាថ្មី

វិវរណៈ 15:1-3 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ ខ្ញុំ​ឃើញ​ទី​សំគាល់​មួយ​ទៀត​ដែល​ធំ​ ហើយ​អស្ចារ្យ​នៅ​លើ​មេឃ​ គឺ​មាន​ទេវតា​ប្រាំពីរ​កាន់​គ្រោះកាច​ប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុង​ក្រោយ​ ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ដោយសារ​គ្រោះកាច​ទាំង​នោះ។​

2. ខ្ញុំ​បាន​ឃើញ​មាន​ដូច​ជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​ ហើយ​ពួកអ្នក​ដែល​បាន​ឈ្នះ​សត្វ​សាហាវ​នោះ​ និង​រូប​ចម្លាក់​របស់​វា​ ព្រមទាំង​លេខ​ឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើ​សមុទ្រ​កែវ​នោះ​ ទាំង​កាន់​ពិណ​របស់​ព្រះជាម្ចាស់​

3. ពួកគេ​ច្រៀង​ចម្រៀង​របស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ចម្រៀង​របស់​កូនចៀម​ថា៖​ «ឱ​ព្រះអម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​អើយ!​ ស្នារ​ព្រះហស្ដ​របស់​ព្រះអង្គ​ធំ​ ហើយ​អស្ចារ្យ​ណាស់​ ឱ​ព្រះ​មហាក្សត្រ​នៃ​ជនជាតិ​ទាំងឡាយ​អើយ!​ ផ្លូវ​របស់​ព្រះអង្គ​សុចរិត​ ហើយ​ពិត​ត្រង់​

សូមអានជំពូកពេញលេញ វិវរណៈ 15