គម្ពីរសញ្ញាថ្មី

វិវរណៈ 12:4-9 Khmer Christian Bible (KCB)

4. រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​

5. នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​

6. ស្រ្ដី​នោះ​បាន​រត់​គេច​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ដើម្បី​ចិញ្ចឹម​នាង​នៅ​ទី​នោះ​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ។​

7. ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​

8. ប៉ុន្ដែ​ពួកវា​មិន​បាន​ឈ្នះ​ទេ​ ហើយ​ក៏​មិន​ឃើញ​មាន​កន្លែង​ណា​សម្រាប់​ពួកវា​នៅ​លើ​មេឃ​ទៀត​ដែរ​

9. នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​

សូមអានជំពូកពេញលេញ វិវរណៈ 12