គម្ពីរសញ្ញាថ្មី

វិវរណៈ 12:1-7 Khmer Christian Bible (KCB)

1. មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ដួង​អាទិត្យ​ ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ ក៏​មាន​ផ្កាយ​ដប់​ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។​

2. នាង​មាន​ផ្ទៃពោះ​ ហើយ​ស្រែក​ឡើង​ ដោយ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។​

3. ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​

4. រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​

5. នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​

6. ស្រ្ដី​នោះ​បាន​រត់​គេច​ទៅ​ឯ​ទី​រហោឋាន​ ជា​កន្លែង​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ឲ្យ​នាង​ដើម្បី​ចិញ្ចឹម​នាង​នៅ​ទី​នោះ​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ។​

7. ពេល​នោះ​មាន​ចំបាំង​កើត​ឡើង​នៅ​លើ​មេឃ​ គឺ​មីកែល​ និង​ពួក​ទេវតា​របស់​មីកែល​ច្បាំង​នឹង​នាគ​ ហើយ​នាគ​ និង​ពួក​ទេវតា​របស់​ពួកវា​ក៏​ច្បាំង​តប​វិញ​ដែរ​

សូមអានជំពូកពេញលេញ វិវរណៈ 12