គម្ពីរសញ្ញាថ្មី

លូកា 9:30-41 Khmer Christian Bible (KCB)

30. ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​

31. ដែល​បាន​លេច​មក​ក្នុង​សិរី​រុងរឿង​ ទាំង​និយាយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។​

32. លោក​ពេត្រុស​ និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់​បាន​ងងុយ​ដេក​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ។​

33. កាល​អ្នក​ទាំង​ពីរ​នោះ​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លោក​ពេត្រុស​បាន​ទូល​ទៅ​ព្រះយេស៊ូ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បីទៅ​ គឺ​មួយ​សម្រាប់​លោក មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​ ប៉ុន្ដែ​គាត់​មិន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។​

34. កាល​ព្រះយេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ​

35. រួច​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​របស់​យើង​ដែល​យើង​បាន​ជ្រើស​រើស​ ចូរ​ស្ដាប់​តាម​ព្រះអង្គ​ចុះ!»​

36. ក្រោយ​មាន​សំឡេង​នោះ​ ឃើញ​តែ​ព្រះយេស៊ូ​មួយ​អង្គ​ប៉ុណ្ណោះ​ ហើយ​ពួកគេ​ក៏​ស្ងាត់​មាត់​ រួច​នៅ​គ្រា​នោះ​ពួកគេ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណា​ម្នាក់​ឡើយ​អំពី​ហេតុ​ការណ៍​ដែល​ពួកគេ​បាន​ឃើញ។​

37. ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចុះ​ពី​ភ្នំ​មក​ បណ្ដាជន​ច្រើន​កុះករ​បាន​មក​ជួប​ព្រះអង្គ​

38. ហើយ​មើល៍​ មាន​បុរស​ម្នាក់​ស្រែក​ពី​ក្នុង​ចំណោម​បណ្ដាជន​មក​ថា៖​ «លោក​គ្រូ​អើយ!​ ខ្ញុំ​សូម​អង្វរ​ សូម​មើល​កូន​ប្រុស​របស់​ខ្ញុំ​ផង​ ព្រោះ​វា​ជា​កូន​តែ​មួយ​របស់​ខ្ញុំ​

39. ដ្បិត​មាន​វិញ្ញាណ​មួយ​ចូល​ក្នុង​វា​ ហើយ​ស្រែកឡើង​ភ្លាម​ រួច​ផ្ដួល​កូន​ខ្ញុំ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​បែក​ពពុះ​មាត់​ ហើយ​វា​ញាំញី​កូន​របស់​ខ្ញុំ​មិន​ងាយ​ចេញ​ឡើយ។​

40. ខ្ញុំ​បាន​អង្វរ​ពួក​សិស្ស​របស់​លោក​ឲ្យ​ពួកគេ​បណ្ដេញ​វិញ្ញាណ​នោះ​ចេញ​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​អាច​ធ្វើ​បាន​សោះ»។​

41. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​កូន​ប្រុស​របស់​អ្នក​មក​ទីនេះ!»

សូមអានជំពូកពេញលេញ លូកា 9