47. កាលស្ដ្រីនោះដឹងថា នាងលាក់មិនជិត ក៏មកក្រាបទាំងភ័យញ័រនៅពីមុខព្រះអង្គ ហើយនាងរៀបរាប់ប្រាប់នៅចំពោះមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់ព្រះអង្គ និងអំពីរបៀបដែលនាងបានជាភ្លាមៗ
48. រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។
49. ពេលព្រះអង្គកំពុងមានបន្ទូល មានមនុស្សម្នាក់មកពីផ្ទះរបស់ប្រធានសាលាប្រជុំ ប្រាប់លោកយៃរ៉ូសថា៖ «កូនស្រីរបស់លោកស្លាប់ហើយ កុំរំខានលោកគ្រូទៀតអី»
50. ប៉ុន្ដែពេលព្រះយេស៊ូឮ ក៏ឆ្លើយទៅលោកយៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះ នាងនឹងបានជា»។
51. ពេលមកដល់ផ្ទះនោះ ព្រះអង្គមិនបានអនុញ្ញាតឲ្យអ្នកណាចូលទៅខាងក្នុងជាមួយព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
52. មនុស្សទាំងអស់កំពុងកាន់ទុក្ខ ទាំងទ្រហោយំ ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «ឈប់ទ្រហោយំទៀតទៅ ដ្បិតនាងមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ»
53. ពួកគេក៏សើចចំអកឲ្យព្រះអង្គ ដោយដឹងថានាងបានស្លាប់ហើយ
54. ប៉ុន្ដែព្រះអង្គបានចាប់ដៃរបស់នាង ទាំងស្រែកហៅថា៖ «នាងតូចអើយ! ក្រោកឡើង»
55. វិញ្ញាណរបស់នាងក៏ត្រលប់មកវិញ ហើយនាងបានក្រោកឈរភ្លាម ព្រះអង្គក៏បង្គាប់ឲ្យផ្ដល់អាហារឲ្យនាងបរិភោគ។
56. ឪពុកម្ដាយរបស់នាងមានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ប៉ុន្ដែព្រះអង្គបានបង្គាប់ពួកគេកុំឲ្យប្រាប់អ្នកណាម្នាក់អំពីហេតុការណ៍ដែលបានកើតឡើងនេះ។