គម្ពីរសញ្ញាថ្មី

លូកា 8:39-49 Khmer Christian Bible (KCB)

39. «ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ​ ហើយ​រៀប​រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ​ទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​

40. ពេល​ព្រះយេស៊ូ​ត្រលប់​មកវិញ​ មនុស្ស​ច្រើន​កុះករ​បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាង​រាក់​ទាក់​ ដ្បិត​ពួកគេ​គ្រប់គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ​

41. ហើយ​មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ ម្នាក់​នេះ​ជា​ប្រធាន​សាលា​ប្រជុំ​ គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​

42. ព្រោះ​កូន​ស្រី​តែមួយ​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ​ជិត​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​

43. ហើយ​មាន​ស្ដ្រី​ម្នាក់​មាន​ជំងឺ​ធ្លាក់​ឈាម​អស់រយៈ​ពេល​ដប់​ពីរ​ឆ្នាំ​មក​ហើយ​ (នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​នាង​ទាំង​អស់​លើ​ពួក​គ្រូ​ពេទ្យ)​ តែ​គ្មាន​អ្នកណា​ម្នាក់​អាច​ព្យាបាល​នាង​ជា​ឡើយ។​

44. កាល​បាន​ចូល​មក​ជិត​ពី​ខាង​ក្រោយ​ នាង​បាន​ពាល់​រំយោល​អាវ​របស់​ព្រះអង្គ​ ហើយ​នាងក៏​បាន​ឈប់​ធ្លាក់​ឈាម​ភ្លាម។​

45. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «តើ​នរណា​បាន​ពាល់​ខ្ញុំ?»​ ពេល​មនុស្ស​គ្រប់គ្នា​កំពុងតែ​បដិសេធ​ លោក​ពេត្រុស​ក៏​ទូល​ថា៖​ «លោក​គ្រូ​អើយ!​ បណ្ដាជន​កំពុង​ប្រជ្រៀត​ជុំវិញ​លោក»​

46. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «មាន​អ្នកណា​ម្នាក់​បាន​ពាល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អំណាច​បាន​ចេញ​ពី​ខ្ញុំ»។​

47. កាល​ស្ដ្រី​នោះ​ដឹង​ថា​ នាង​លាក់​មិន​ជិត​ ក៏​មក​ក្រាប​ទាំង​ភ័យញ័រ​នៅ​ពី​មុខ​ព្រះអង្គ​ ហើយ​នាង​រៀប​រាប់​ប្រាប់​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​អំពី​មូល​ហេតុ​ដែល​នាង​បាន​ពាល់​ព្រះអង្គ​ និង​អំពី​របៀប​ដែល​នាង​បាន​ជា​ភ្លាមៗ​

48. រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សុខ​សាន្ដ​ចុះ»។​

49. ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​មនុស្ស​ម្នាក់​មក​ពី​ផ្ទះ​របស់​ប្រធាន​សាលា​ប្រជុំ​ ប្រាប់​លោក​យៃរ៉ូស​ថា៖​ «កូន​ស្រី​របស់​លោក​ស្លាប់​ហើយ​ កុំ​រំខាន​លោក​គ្រូ​ទៀត​អី»​

សូមអានជំពូកពេញលេញ លូកា 8