គម្ពីរសញ្ញាថ្មី

លូកា 8:33-42 Khmer Christian Bible (KCB)

33. ពួក​អារក្ស​ក៏​ចេញ​ពី​បុរស​នោះ​ចូល​ក្នុង​សត្វ​ជ្រូក​ទាំង​នោះ​ ហ្វូង​ជ្រូក​ក៏​បោល​តាម​ច្រាំង​ចំណោត​ចូល​ទៅ​ក្នុង​បឹង ហើយ​លង់​ទឹក​អស់​ទៅ។​

34. ពេល​ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ឃើញ​ហេតុកាណ៍​កើត​ឡើង​ ក៏​រត់គេច​ខ្លួន​អស់​ ហើយ​បាន​រៀបរាប់​រឿង​នេះ​នៅ​តាម​ក្រុង​ និង​ជនបទ​នានា​

35. ប្រជាជន​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុការណ៍​ដែល​កើតឡើង​ និង​បាន​មក​ជួប​ព្រះយេស៊ូ​ ក៏​ឃើញ​បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​ពី​គាត់​កំពុង​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​ស្លៀក​ពាក់​ និង​មាន​ស្មារតី​ឡើងវិញ​ ពួកគេ​ក៏​មាន​សេចក្ដី​កោតខ្លាត។​

36. ពួក​អ្នក​ដែល​បាន​ឃើញ​ ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​បុរស​មាន​អារក្ស​ចូល​ត្រូវ​បាន​ប្រោស​ឲ្យ​ជា។​

37. អ្នក​ទាំង​អស់​ដែល​នៅ​ជុំវិញ​តំបន់​របស់​ពួក​គេរ៉ាស៊ីន​បាន​សុំ​ឲ្យ​ព្រះអង្គ​ចាក​ចេញ​ពី​ពួកគេ​ ព្រោះ​ពួកគេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជាខ្លាំង​ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ចុះ​ទូក​ត្រលប់​មក​វិញ។​

38. បុរស​ដែល​ពួក​អារក្ស​បាន​ចេញ​នោះ​ បាន​អង្វរសុំ​នៅ​ជាមួយ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​ចាត់​គាត់​ឲ្យ​ទៅ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​

39. «ចូរ​ត្រលប់ទៅ​ផ្ទះ​របស់​អ្នក​វិញ​ ហើយ​រៀប​រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក»។​ គាត់​ក៏​ចេញ​ទៅ​ពាសពេញ​ក្រុង​ទាំងមូល​ប្រកាស​ប្រាប់​អំពី​ការ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។​

40. ពេល​ព្រះយេស៊ូ​ត្រលប់​មកវិញ​ មនុស្ស​ច្រើន​កុះករ​បាន​ស្វាគមន៍​ព្រះអង្គ​យ៉ាង​រាក់​ទាក់​ ដ្បិត​ពួកគេ​គ្រប់គ្នា​បាន​ទន្ទឹងចាំ​ព្រះអង្គ​

41. ហើយ​មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​យៃរ៉ូស​បាន​មក​ ម្នាក់​នេះ​ជា​ប្រធាន​សាលា​ប្រជុំ​ គាត់​បាន​ក្រាប​នៅ​ទៀប​បាទា​ព្រះយេស៊ូ​ ទាំង​អង្វរ​សុំ​ឲ្យ​ព្រះអង្គ​យាង​ទៅ​ផ្ទះ​របស់​គាត់​

42. ព្រោះ​កូន​ស្រី​តែមួយ​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ដប់​ពីរ​ឆ្នាំ​ជិត​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ បណ្ដាជន​បាន​ប្រជ្រៀត​ព្រះអង្គ​

សូមអានជំពូកពេញលេញ លូកា 8