គម្ពីរសញ្ញាថ្មី

លូកា 8:1-3 Khmer Christian Bible (KCB)

1. ក្រោយមក​ ព្រះអង្គ​បាន​យាង​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ និង​ពី​ភូមិ​មួយ​ទៅភូមិ​មួយ​ ទាំង​បង្រៀន​ និង​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ឯ​សាវក​ទាំង​ដប់​ពីរ​បាន​នៅ​ជាមួយ​ព្រះអង្គ​ដែរ​

2. ព្រមទាំង​ស្ដ្រី​ខ្លះ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ដែរ​ ​គឺ​នាង​ម៉ារា​ហៅ​ថា​ អ្នក​ក្រុង​ម៉ាក់ដាឡា​ ដែល​មាន​អារក្ស​ចំនួន​ប្រាំ​ពីរ​បាន​ចេញ​ពី​នាង​

3. និង​នាង​យ៉ូអាណាន់​ប្រពន្ធ​លោក​ឃូសាជា​អ្នកបម្រើ​ស្ដេច​ហេរ៉ូឌ​ នាង​ស៊ូសាន​ ព្រមទាំង​ពួក​ស្ដ្រី​ជាច្រើន​ទៀត​ដែល​បាន​ផ្គត់​ផ្គង់​ដល់​ព្រះអង្គ​ និង​ពួក​សាវក​ដោយ​ទ្រព្យ​សម្បត្ដិ​របស់​ពួកគេ។​

សូមអានជំពូកពេញលេញ លូកា 8