គម្ពីរសញ្ញាថ្មី

លូកា 5:4-11 Khmer Christian Bible (KCB)

4. ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​

5. ប៉ុន្ដែ​លោក​ស៊ីម៉ូន​បាន​ទូល​តប​ថា៖​ «លោក​គ្រូ​អើយ!​ យើង​បាន​ធ្វើការ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​យប់​កន្លង​មក​ហើយ យើង​ចាប់​មិន​បាន​អ្វី​សោះ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។​

6. កាល​បាន​ធ្វើ​ដូច​នោះ​ ពួកគេ​ក៏​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ ហើយ​អួន​របស់​គេ​ស្ទើរ​ធ្លាយ​

7. ពួកគេ​ក៏​ធ្វើសញ្ញា​ហៅ​គូ​កន​នៅ​ក្នុង​ទូក​មួយ​ទៀត​ឲ្យ​មក​ជួយ។​ ពួក​គូ​កន​ក៏​បាន​មក​ និង​បាន​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ​បណ្ដាល​ឲ្យ​ទូក​ទាំង​ពីរ​ស្ទើរ​លិច។​

8. កាល​បាន​ឃើញ​ដូច្នោះ​ លោក​ស៊ីម៉ូន​ក៏​ក្រាប​ចុះ​ទាប​ជង្គង់​ព្រះយេស៊ូ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​យាង​ចេញ​ពី​ខ្ញុំ​ទៅ​ ដ្បិត​ខ្ញុំ​ជា​មនុស្ស​បាប»​

9. ដ្បិត​គាត់​ និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​ទាំង​អស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់​បាន។​

10. ឯ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​កូន​លោក​សេបេដេ​ និង​ជា​គូកន​លោក​ស៊ីម៉ូន​ ក៏​ធ្វើ​ដូច្នេះ​ដែរ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «កុំ​ខ្លាច​អី!​ ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។​

11. កាល​បាន​ទុក​ទូក​ចោល​នៅ​ច្រាំង​ និង​បាន​លះបង់​អ្វី​ទាំង​អស់​ហើយ​ ពួកគេ​ក៏​ដើរ​តាម​ព្រះអង្គ​ទៅ។​

សូមអានជំពូកពេញលេញ លូកា 5