គម្ពីរសញ្ញាថ្មី

លូកា 5:1-6 Khmer Christian Bible (KCB)

1. កាល​បណ្ដា​ជន​បាន​ប្រជ្រៀត​គ្នា​មក​ឯ​ព្រះអង្គ​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ព្រះអង្គ​កំពុង​ឈរ​នៅ​ក្បែរ​មាត់​បឹង​គេនេសារ៉ែត​

2. ហើយ​ព្រះអង្គ​បាន​ឃើញ​ទូក​ពីរ​នៅ​ក្បែរ​មាត់​បឹង​ ប៉ុន្ដែ​ពួក​អ្នក​នេសាទ​បាន​ចុះ​ពី​ទូក​ទាំង​នោះ​ទៅ​លាង​អួន​អស់​ហើយ។​

3. ព្រះអង្គ​បាន​ចុះ​ទៅ​ក្នុង​ទូក​មួយ​ជា​របស់​លោក​ស៊ីម៉ូន​ក្នុង​ចំណោម​ទូក​ទាំង​ពីរ​នោះ​ និង​បាន​សុំ​ឲ្យ​គាត់​អុំ​ទូក​ចេញ​ពី​ច្រាំង​បន្ដិច។​ កាល​ព្រះអង្គ​អង្គុយ​ចុះ​ ក៏​បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះ។​

4. ពេល​ព្រះអង្គ​ឈប់​បង្រៀន​ហើយ​ ក៏​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «ចូរ​អុំ​ទូក​ចេញ​ទៅ​ទឹក​ជ្រៅ​ ហើយ​ទម្លាក់​អួន​របស់​អ្នក​នេសាទ​ចុះ»។​

5. ប៉ុន្ដែ​លោក​ស៊ីម៉ូន​បាន​ទូល​តប​ថា៖​ «លោក​គ្រូ​អើយ!​ យើង​បាន​ធ្វើការ​យ៉ាង​នឿយ​ហត់​ពេញ​មួយ​យប់​កន្លង​មក​ហើយ យើង​ចាប់​មិន​បាន​អ្វី​សោះ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក»។​

6. កាល​បាន​ធ្វើ​ដូច​នោះ​ ពួកគេ​ក៏​ចាប់​បាន​ត្រី​ច្រើន​សន្ធឹក​ ហើយ​អួន​របស់​គេ​ស្ទើរ​ធ្លាយ​

សូមអានជំពូកពេញលេញ លូកា 5