1. ពេលនោះព្រះយេស៊ូពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ត្រលប់ពីអូរយ័រដាន់មកវិញ ហើយព្រះវិញ្ញាណបាននាំព្រះអង្គទៅឯទីរហោឋាន
2. ដើម្បីឲ្យអារក្សសាតាំងល្បួងសែសិបថ្ងៃ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គមិនបានបរិភោគអ្វីសោះ។ កាលរយៈពេលសែសិបថ្ងៃនោះបានចប់សព្វគ្រប់ហើយ ព្រះអង្គក៏ឃ្លាន
3. នោះអារក្សសាតាំងទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មនេះក្លាយជានំប៉័ងទៅ»
4. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ»
5. អារក្សសាតាំងក៏នាំព្រះអង្គទៅ ហើយបង្ហាញឲ្យព្រះអង្គឃើញនគរទាំងអស់នៅក្នុងពិភពលោកក្នុងមួយរយៈពេលដ៏ខ្លី
6. ហើយអារក្សសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យសិទ្ធិអំណាច ព្រមទាំងសិរីរុងរឿងនៃនគរទាំងអស់នោះដល់អ្នក ដ្បិតទាំងអស់នោះត្រូវបានប្រគល់មកឲ្យខ្ញុំហើយ ខ្ញុំចង់ឲ្យទៅអ្នកណាក៏បាន
7. ដូច្នេះប្រសិនបើអ្នកថ្វាយបង្គំខ្ញុំ នោះអ្វីៗទាំងអស់នឹងក្លាយជារបស់អ្នកហើយ»។
8. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅវាថា៖ «មានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»
9. អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងយេរូសាឡិម រួចដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ