គម្ពីរសញ្ញាថ្មី

លូកា 3:23-30 Khmer Christian Bible (KCB)

23. កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ការងារ​ព្រះអង្គ​ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាម​សិប​ឆ្នាំ​ ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពី​ប្រជា​ជន​ ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​ហេលី​

24. លោក​ហេលី​ជាកូន​លោក​ម៉ាថាត់​ លោក​ម៉ាថាត់​ជា​កូន​លោក​លេវី​ លោក​លេវី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ​ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប​

25. លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាត់ធាស​ លោក​ម៉ាត់ធាស​ជា​កូន​លោក​អេម៉ុស​ លោក​អេម៉ុស​ជា​កូន​លោក​ណាអ៊ូម​ លោក​ណាអ៊ូម​ជាកូន​លោក​អែសលី​ លោក​អែសលី​ជា​កូន​លោក​ណាកៃ​

26. លោក​ណាកៃ​ជាកូន​លោក​ម៉ាអាត​ លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាស​ លោក​ម៉ាតាធាស​ជា​កូន​លោក​សេម៉ី​ លោក​សេម៉ី​ជា​កូន​លោក​យ៉ូសិក​ លោក​យ៉ូសិក​ជា​កូន​លោក​យូដា​

27. លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់​ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា​ លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល​ លោក​សូរ៉ូបាបិល​ជាកូន​លោក​សាលធាល​ លោក​សាលធាល​ជា​កូន​លោក​នេរី​

28. លោក​នេរី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី​ លោក​អ័តឌី​ជា​កូន​លោក​កូសាម​ លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើ​

29. លោក​អ៊ើ​ជា​កូន​លោក​យ៉ូសេ​ លោក​យ៉ូសេ​ជា​កូន​លោក​អេលាស៊ើរ​ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរិម​ លោក​យ៉ូរិម​ជា​កូន​លោក​ម៉ាត់ថាត់​ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី​

30. លោក​លេវី​ជា​កូន​លោក​ស៊ីម្មាន​ លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា​ លោក​យូដា​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាម​ លោក​យ៉ូណាម​ជា​កូន​លោក​អេលាគីម​

សូមអានជំពូកពេញលេញ លូកា 3