គម្ពីរសញ្ញាថ្មី

លូកា 3:19-35 Khmer Christian Bible (KCB)

19. កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​

20. នោះ​ធ្វើ​ឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់​តែ​អាក្រក់​ថែម​ទៀត​ គឺ​ចាប់​លោក​យ៉ូហាន​ដាក់​គុក។​

21. កាល​ប្រជាជន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន​ មេឃ​ក៏​បើក​ចំហ​

22. ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​ សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

23. កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ការងារ​ព្រះអង្គ​ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាម​សិប​ឆ្នាំ​ ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពី​ប្រជា​ជន​ ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​ហេលី​

24. លោក​ហេលី​ជាកូន​លោក​ម៉ាថាត់​ លោក​ម៉ាថាត់​ជា​កូន​លោក​លេវី​ លោក​លេវី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ​ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប​

25. លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាត់ធាស​ លោក​ម៉ាត់ធាស​ជា​កូន​លោក​អេម៉ុស​ លោក​អេម៉ុស​ជា​កូន​លោក​ណាអ៊ូម​ លោក​ណាអ៊ូម​ជាកូន​លោក​អែសលី​ លោក​អែសលី​ជា​កូន​លោក​ណាកៃ​

26. លោក​ណាកៃ​ជាកូន​លោក​ម៉ាអាត​ លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាស​ លោក​ម៉ាតាធាស​ជា​កូន​លោក​សេម៉ី​ លោក​សេម៉ី​ជា​កូន​លោក​យ៉ូសិក​ លោក​យ៉ូសិក​ជា​កូន​លោក​យូដា​

27. លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់​ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា​ លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល​ លោក​សូរ៉ូបាបិល​ជាកូន​លោក​សាលធាល​ លោក​សាលធាល​ជា​កូន​លោក​នេរី​

28. លោក​នេរី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី​ លោក​អ័តឌី​ជា​កូន​លោក​កូសាម​ លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើ​

29. លោក​អ៊ើ​ជា​កូន​លោក​យ៉ូសេ​ លោក​យ៉ូសេ​ជា​កូន​លោក​អេលាស៊ើរ​ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរិម​ លោក​យ៉ូរិម​ជា​កូន​លោក​ម៉ាត់ថាត់​ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី​

30. លោក​លេវី​ជា​កូន​លោក​ស៊ីម្មាន​ លោក​ស៊ីម្មាន​ជា​កូន​លោក​យូដា​ លោក​យូដា​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​យ៉ូណាម​ លោក​យ៉ូណាម​ជា​កូន​លោក​អេលាគីម​

31. លោក​អេលាគីម​ជា​កូន​លោក​ម៉េលាស​ លោក​ម៉េលាស​ជា​កូន​លោក​ម៉ៃណាន​ លោក​ម៉ៃណាន​ជា​កូន​លោក​ម៉ាតាថា​ លោក​ម៉ាតា​ថា​ជា​កូន​លោក​ណាថាន់​ លោក​ណាថាន់​ជា​កូន​ស្ដេច​ដាវីឌ​

32. ស្ដេច​ដាវីឌ​ជា​កូន​លោក​អ៊ីសាយ​ លោក​អ៊ីសាយ​ជា​កូន​លោក​អូបិឌ​ លោក​អូបិឌ​ជា​កូន​លោក​បូអូស​ លោក​បូអូស​ជា​កូន​លោក​សាលម៉ូន​ លោក​សាលម៉ូន​ជា​កូន​លោក​ណាសូន​

33. លោក​ណាសូន​ជា​កូន​លោក​អមីណាដាប់​ លោក​អមីណាដាប់​ជា​កូន​លោក​អាដមីន​ លោក​អាដមីន​ជា​កូន​លោក​អ័រនី​ លោក​អ័រនី​ជាកូន​លោក​អើរ៉ាម​ លោក​អើរ៉ាម​ជា​កូន​លោក​ពេរេស​ លោក​ពេរេស​ជា​កូន​លោក​យូដា​

34. លោក​យូដា​ជា​កូន​លោក​យ៉ាកុប​ លោក​យ៉ាកុប​ជា​កូន​លោក​អ៊ីសាក​ លោក​អ៊ីសាក​ជា​កូន​លោក​អ័ប្រាហាំ​ លោក​អ័ប្រាហាំ​ជា​កូន​លោក​ថេរ៉ា​ លោក​ថេរ៉ា​ជា​កូន​លោក​ណាឃរ​

35. លោក​ណាឃរ​ជា​កូន​លោក​សេរូក​ លោក​សេរូក​ជា​កូន​លោក​រេហ៊ូ​ លោក​រេហ៊ូ​ជា​កូន​លោក​ផាលេក​ លោក​ផាលេក​ជា​កូន​លោក​ហេប៊ើរ​ លោក​ហេប៊ើរ​ជា​កូន​លោក​សេឡា​

សូមអានជំពូកពេញលេញ លូកា 3