គម្ពីរសញ្ញាថ្មី

លូកា 3:14-29 Khmer Christian Bible (KCB)

14. ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​

15. កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​

16. លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​

17. ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់»។​

18. គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។​

19. កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​

20. នោះ​ធ្វើ​ឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់​តែ​អាក្រក់​ថែម​ទៀត​ គឺ​ចាប់​លោក​យ៉ូហាន​ដាក់​គុក។​

21. កាល​ប្រជាជន​ទាំងអស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ព្រះយេស៊ូ​ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​ពេល​កំពុង​អធិស្ឋាន​ មេឃ​ក៏​បើក​ចំហ​

22. ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​មាន​រូប​រាង​ដូចជា​សត្វ​ព្រាប​ សណ្ឋិត​លើ​ព្រះអង្គ​ ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

23. កាល​ព្រះយេស៊ូ​ចាប់​ផ្ដើម​ការងារ​ព្រះអង្គ​ ព្រះអង្គ​មាន​អាយុ​ប្រហែល​សាម​សិប​ឆ្នាំ​ ហើយ​តាម​សេចក្ដី​សន្និដ្ឋាន​ពី​ប្រជា​ជន​ ព្រះអង្គ​ជា​កូន​លោក​យ៉ូសែប​ លោក​យ៉ូសែប​ជា​កូន​លោក​ហេលី​

24. លោក​ហេលី​ជាកូន​លោក​ម៉ាថាត់​ លោក​ម៉ាថាត់​ជា​កូន​លោក​លេវី​ លោក​លេវី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​យ៉ាណាយ​ លោក​យ៉ាណាយ​ជា​កូន​លោក​យ៉ូសែប​

25. លោក​យ៉ូសែប​ជា​កូន​លោក​ម៉ាត់ធាស​ លោក​ម៉ាត់ធាស​ជា​កូន​លោក​អេម៉ុស​ លោក​អេម៉ុស​ជា​កូន​លោក​ណាអ៊ូម​ លោក​ណាអ៊ូម​ជាកូន​លោក​អែសលី​ លោក​អែសលី​ជា​កូន​លោក​ណាកៃ​

26. លោក​ណាកៃ​ជាកូន​លោក​ម៉ាអាត​ លោក​ម៉ាអាត​ជា​កូន​លោក​ម៉ាតាធាស​ លោក​ម៉ាតាធាស​ជា​កូន​លោក​សេម៉ី​ លោក​សេម៉ី​ជា​កូន​លោក​យ៉ូសិក​ លោក​យ៉ូសិក​ជា​កូន​លោក​យូដា​

27. លោក​យូដា​ជា​កូន​លោក​យ៉ូអាណាន់​ លោក​យ៉ូអាណាន់​ជា​កូន​លោក​រេសា​ លោក​រេសា​ជា​កូន​លោក​សូរ៉ូបាបិល​ លោក​សូរ៉ូបាបិល​ជាកូន​លោក​សាលធាល​ លោក​សាលធាល​ជា​កូន​លោក​នេរី​

28. លោក​នេរី​ជា​កូន​លោក​ម៉ិលគី​ លោក​ម៉ិលគី​ជា​កូន​លោក​អ័តឌី​ លោក​អ័តឌី​ជា​កូន​លោក​កូសាម​ លោក​កូសាម​ជា​កូន​លោក​អែលម៉ូដាម​ លោក​អែលម៉ូដាម​ជា​កូន​លោក​អ៊ើ​

29. លោក​អ៊ើ​ជា​កូន​លោក​យ៉ូសេ​ លោក​យ៉ូសេ​ជា​កូន​លោក​អេលាស៊ើរ​ លោក​អេលាស៊ើរ​ជា​កូន​លោក​យ៉ូរិម​ លោក​យ៉ូរិម​ជា​កូន​លោក​ម៉ាត់ថាត់​ លោក​ម៉ាត់ថាត់​ជា​កូន​លោក​លេវី​

សូមអានជំពូកពេញលេញ លូកា 3