គម្ពីរសញ្ញាថ្មី

លូកា 3:10-19 Khmer Christian Bible (KCB)

10. នោះ​បណ្ដាជន​ក៏​សួរ​ទៅ​គាត់​ថា៖​ «ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

11. គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​

12. ពេល​នោះ​ពួក​អ្នក​ទារ​ពន្ធដារ​បាន​មក​ទទួល​ពិធី​ជ្រមុជទឹក​ដែរ​ ហើយ​ពួកគេ​បាន​សួរ​ទៅ​គាត់​ថា៖​ «លោក​គ្រូ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច?»​

13. គាត់​ប្រាប់​ពួកគេ​ថា៖​ «មិន​ត្រូវ​ទារ​ពន្ធ​លើស​ចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នក​រាល់គ្នា​ឡើយ»។​

14. ឯ​ពួក​ទាហាន​សួរ​ទៅ​គាត់​ដែរ​ថា៖​ «ចុះ​យើង​វិញ​ តើ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​ គាត់​ប្រាប់​ពួកគេ​ថា៖​ «កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែង​ ឬ​និយាយ​បង្កាច់​ឡើយ​ ប៉ុន្ដែ​ចូរ​ពេញ​ចិត្ដ​នឹង​ប្រាក់​ឈ្នួល​របស់​អ្នក​រាល់គ្នា​ចុះ»។​

15. កាល​ប្រជាជន​កំពុង​ទន្ទឹង​រង់ចាំ​ ពួកគេ​គ្រប់គ្នា​ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ដ​អំពី​លោក​យ៉ូហាន​ថា​ ប្រហែល​គាត់​ជា​ព្រះគ្រិស្ដ​ទេ​ដឹង។​

16. លោក​យ៉ូហាន​ក៏​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​នឹង​មាន​ព្រះ​មួយ​អង្គ​យាង​មក​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែ​ស្បែក​ជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ។​

17. ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ដើម្បី​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​របស់​ព្រះអង្គ​ តែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិន​ចេះ​រលត់»។​

18. គាត់​បាន​ប្រកាស​ដំណឹង​ល្អ​ និង​បាន​ទូន្មាន​ជាច្រើន​ទៀត​ដល់​ប្រជាជន​យ៉ាង​ដូច្នេះ។​

19. កាល​ស្ដេច​ត្រាញ់​ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហាន​ស្ដី​បន្ទោស​ពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវ​ជា​ប្រពន្ធ​ប្អូន​របស់​ខ្លួន​ ព្រមទាំង​ការ​អាក្រក់​ទាំងប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​

សូមអានជំពូកពេញលេញ លូកា 3