គម្ពីរសញ្ញាថ្មី

លូកា 22:60-71 Khmer Christian Bible (KCB)

60. ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​អ្នក!​ ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​

61. ព្រះអម្ទាស់​បាន​ងាក​មក​មើល​លោក​ពេត្រុស​ គាត់​ក៏​នឹក​ឃើញ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ដែល​បាន​ប្រាប់​គាត់​ថា​ ថ្ងៃ​នេះ​មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​

62. គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

63. ពួក​មនុស្ស​ដែល​កំពុង​យាម​ព្រះយេស៊ូ​បាន​ចំអក​ឲ្យ​ព្រះអង្គ​ទាំង​វាយ​ដំ​

64. និង​បាន​បិទ​មុខ​ព្រះអង្គ​ ហើយ​សួរ​ថា៖​ «ទាយ​ទៅ​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​

65. ហើយ​ពួកគេ​បាន​និយាយ​ពាក្យ​ប្រមាថ​ដល់​ព្រះអង្គ​ជាច្រើន​ទៀត។​

66. លុះ​ពឹ្រក​ឡើង​ ពួក​ចាស់​ទុំ​របស់​ប្រជាជន​បាន​ជួបជុំ​គ្នា​ មាន​ទាំង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​បាន​បណ្ដើរ​ព្រះអង្គ​ទៅ​ក្រុម​ប្រឹក្សា​កំពូល​របស់​ពួកគេ​ រួច​ក៏​សួរ​ថា៖​

67. «ប្រាប់​យើង​មើល៍​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន»​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទោះ​បី​ខ្ញុំ​ប្រាប់​ពួក​លោក​ ក៏​ពួក​លោក​មិន​ជឿ​

68. ហើយ​ទោះ​បី​ខ្ញុំ​សួរ​ពួក​លោក​វិញ​ ក៏​ពួក​លោក​មិន​ព្រម​ឆ្លើយ​ដែរ​

69. ប៉ុន្ដែ​ពី​ពេល​នេះ​ទៅ​ កូន​មនុស្ស​នឹង​អង្គុយ​នៅ​កន្លែង​មាន​អំណាច​ គឺ​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់»​

70. ពួកគេ​ទាំង​អស់​គ្នា​ក៏​សួរ​ថា៖​ «បើ​ដូច្នេះ​ អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ឬ?»​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​និយាយ​ត្រូវ​ គឺ​ខ្ញុំ​នេះ​ហើយ»​

71. ពួកគេ​ក៏​និយាយ​ថា៖​ «តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​វា​ហើយ!»​

សូមអានជំពូកពេញលេញ លូកា 22