55. ពេលពួកគេបង្កាត់ភ្លើងនៅកណ្ដាលទីធ្លាហើយ ក៏អង្គុយចុះជុំគ្នា ឯលោកពេត្រុសក៏នៅក្នុងចំណោមពួកគេដែរ។
56. កាលស្រីបម្រើម្នាក់បានឃើញគាត់កំពុងអង្គុយនៅជិតភ្លើង ក៏សម្លឹងមើលគាត់ទាំងនិយាយថា៖ «អ្នកនេះក៏នៅជាមួយម្នាក់នោះដែរ»
57. ប៉ុន្ដែគាត់បដិសេធថា៖ «នែនាង! ខ្ញុំមិនស្គាល់ម្នាក់នោះទេ»។
58. បន្ដិចក្រោយមក កាលម្នាក់ទៀតឃើញគាត់ ក៏និយាយថា៖ «អ្នកក៏នៅក្នុងចំណោមពួកគេដែរ» តែលោកពេត្រុសនិយាយថា៖ «នែលោក! មិនមែនខ្ញុំទេ!»
59. ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយអះអាងថា៖ «អ្នកនេះនៅជាមួយម្នាក់នោះប្រាកដណាស់ ព្រោះគាត់ជាអ្នកស្រុកកាលីឡេដែរ»
60. ប៉ុន្ដែលោកពេត្រុសនិយាយថា៖ «នែអ្នក! ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអ្វីទេ»។ ពេលគាត់កំពុងនិយាយនៅទ្បើយ មាន់ក៏រងាវទ្បើងភ្លាម
61. ព្រះអម្ទាស់បានងាកមកមើលលោកពេត្រុស គាត់ក៏នឹកឃើញពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានប្រាប់គាត់ថា ថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។
62. គាត់ក៏ចេញទៅក្រៅ ទាំងទ្រហោយំយ៉ាងក្ដុកក្ដួល។
63. ពួកមនុស្សដែលកំពុងយាមព្រះយេស៊ូបានចំអកឲ្យព្រះអង្គទាំងវាយដំ
64. និងបានបិទមុខព្រះអង្គ ហើយសួរថា៖ «ទាយទៅមើល៍ តើអ្នកណាវាយឯង?»
65. ហើយពួកគេបាននិយាយពាក្យប្រមាថដល់ព្រះអង្គជាច្រើនទៀត។
66. លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖
67. «ប្រាប់យើងមើល៍ បើអ្នកជាព្រះគ្រិស្ដមែន» ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ទោះបីខ្ញុំប្រាប់ពួកលោក ក៏ពួកលោកមិនជឿ
68. ហើយទោះបីខ្ញុំសួរពួកលោកវិញ ក៏ពួកលោកមិនព្រមឆ្លើយដែរ