គម្ពីរសញ្ញាថ្មី

លូកា 22:53-60 Khmer Christian Bible (KCB)

53. ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ក្នុង​ព្រះវិហារ​ អ្នក​រាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់គ្នា​ និង​ជា​សិទ្ធិ​អំណាច​នៃ​សេចក្ដី​ងងឹត»។​

54. ពួកគេ​ក៏​ចាប់​ព្រះអង្គ​បណ្ដើរ​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ ហើយ​លោក​ពេត្រុស​បាន​ដើរ​តាម​ពី​ចម្ងាយ។​

55. ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា​ហើយ​ ក៏​អង្គុយ​ចុះ​ជុំគ្នា​ ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​

56. កាល​ស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​

57. ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​

58. បន្ដិច​ក្រោយ​មក​ កាល​ម្នាក់​ទៀត​ឃើញ​គាត់​ ក៏​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ»​ តែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​លោក!​ មិន​មែន​ខ្ញុំ​ទេ!»​

59. ប្រហែល​មួយ​ម៉ោង​ក្រោយ​មក​ មាន​ម្នាក់​ទៀត​និយាយ​អះអាង​ថា៖​ «អ្នក​នេះ​នៅ​ជាមួយ​ម្នាក់​នោះ​ប្រាកដ​ណាស់​ ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលីឡេ​ដែរ»​

60. ប៉ុន្ដែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​អ្នក!​ ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អ្វី​ទេ»។​ ពេល​គាត់​កំពុង​និយាយ​នៅ​ទ្បើយ​ មាន់​ក៏​រងាវ​ទ្បើង​ភ្លាម​

សូមអានជំពូកពេញលេញ លូកា 22