1. នៅពេលពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាពិធីបុណ្យរំលងជិតមកដល់
2. ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យបានរិះរកមធ្យោបាយសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចប្រជាជន។
3. អារក្សសាតាំងបានចូលយូដាសដែលហៅថា អ៊ីស្ការីយ៉ុត ជាសាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ
4. គាត់បានចេញទៅពិគ្រោះជាមួយពួកសម្ដេចសង្ឃ និងពួកប្រធានឆ្មាំព្រះវិហារពីមធ្យោបាយដែលគាត់អាចប្រគល់ព្រះអង្គទៅឲ្យពួកគេ។
5. ពួកគេត្រេកអរណាស់ ហើយបានយល់ព្រមឲ្យប្រាក់គាត់
6. ឯយូដាសក៏យល់ព្រម រួចរកឱកាសប្រគល់ព្រះអង្គនៅពេលគ្មានបណ្ដាជននៅជាមួយពួកគេ។