គម្ពីរសញ្ញាថ្មី

លូកា 21:29-38 Khmer Christian Bible (KCB)

29. ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ពួកគេ​ពី​រឿង​ប្រៀប​ប្រដូច​មួយ​ថា៖​ «ចូរ​មើល​ដើម​ល្វា និង​ដើម​ឈើ​ទាំង​អស់​ចុះ​

30. ពេលណា​ឃើញ​ស្លឹក​វា​លាស់​ឡើង​ហើយ​ នោះ​អ្នក​រាល់គ្នា​ដឹង​ដោយ​ខ្លួន​ឯង​ថា​ រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ។​

31. ឯ​អ្នក​រាល់គ្នា​វិញ​ក៏​ដូច្នេះ​ដែរ​ ពេលណា​អ្នក​រាល់គ្នា​ឃើញ​ហេតុការណ៍​ទាំង​នេះ​កើត​ឡើង​ ចូរ​ដឹង​ថា​ នគរ​ព្រះជាម្ចាស់​នៅ​ជិត​បង្កើយ​

32. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រាតែ​ហេតុការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​

33. ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​

34. ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​

35. ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ទាំង​អស់​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ផែន​ដី​ទាំង​មូល​

36. ដូច្នេះ​អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។​

37. ព្រះអង្គ​បាន​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​នៅ​ពេល​ថ្ងៃ​ ហើយ​ពេល​យប់​បាន​ចេញ​ទៅ​សម្រាក​នៅ​ភ្នំមួយ​ឈ្មោះ​ថា​ ភ្នំ​ដើម​អូលីវ​

38. រីឯ​ប្រជាជន​ទាំង​អស់​គ្នា​វិញ​ ក្រោក​តាំង​ពី​ព្រលឹម​ទៅ​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ដើម្បី​ស្ដាប់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ លូកា 21