គម្ពីរសញ្ញាថ្មី

លូកា 21:2-8 Khmer Christian Bible (KCB)

2. ហើយ​ព្រះអង្គ​ក៏​ឃើញ​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​កំពុង​ដាក់​កាក់​ពីរ​ឡិបតា​ទៅ​ក្នុង​ហិប​នោះ​ដែរ។​

3. ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​កី្រក្រ​ម្នាក់​នេះ​បាន​ដាក់​តង្វាយ​ច្រើន​ជាង​មនុស្ស​គ្រប់​គ្នា​

4. ព្រោះ​មនុស្ស​ទាំង​នោះ​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រីក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ដល់​ព្រះជាម្ចាស់»។​

5. កាល​អ្នក​ខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ដែល​បាន​តុបតែង​ដោយ​ថ្ម​ប្រណិត​ និង​តង្វាយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​

6. «អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ទាំង​នេះ​ នៅ​ថ្ងៃ​មក​ដល់​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​

7. ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ នៅ​ពេល​ការ​ទាំង​នេះ​ជិត​កើត​ឡើង​ តើ​នឹង​មាន​ទីសំគាល់​អ្វីខ្លះ?»​

8. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​រាល់គ្នាកុំ​ចាញ់បោក​គេ​ឡើយ​ ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​និយាយ​ថា​ ខ្ញុំ​នេះ​ហើយ​ ឬ​ពេល​វេលា​ជិត​ដល់​ហើយ​ នោះ​ចូរ​កុំ​ទៅ​តាម​ពួកគេ​ឲ្យ​សោះ។​

សូមអានជំពូកពេញលេញ លូកា 21