38. ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
39. ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់»
40. ហើយពួកគេមិនហ៊ានសួរព្រះអង្គអំពីអ្វីទៀតឡើយ។
41. ព្រះយេស៊ូមានបន្ទូលសួរពួកគេថា៖ «តើដូចម្ដេចបានជាពួកគេនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?
42. ដ្បិតដាវីឌនិយាយក្នុងគម្ពីរទំនុកតម្កើងថា ព្រះអម្ចាស់មានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង
43. រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក។
44. ដូច្នេះបើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ តើព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេចទៅ?»
45. ពេលប្រជាជនទាំងអស់កំពុងស្ដាប់ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖
46. «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើង ឲ្យគេគោរពនៅតាមទីប្រជុំជន ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង។
47. ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។