គម្ពីរសញ្ញាថ្មី

លូកា 20:22-26 Khmer Christian Bible (KCB)

22. តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ ត្រឹមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

23. ពេល​ព្រះអង្គ​ឈ្វេង​យល់​ពី​ល្បិច​កល​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​

24. «ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​ តើ​កាក់​នេះ​មាន​រូប​ និង​ចំណារ​របស់​នរ​ណា?»​ ពួកគេ​ទូល​ថា៖​ «​ព្រះចៅ​អធិរាជ»​

25. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វី​ៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ ឯ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ»​

26. ដូច្នេះ​ពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​បាន​ឡើយ​ ពួកគេ​នៅ​ស្ងៀម​ស្ងាត់​ ទាំង​នឹក​អស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។​

សូមអានជំពូកពេញលេញ លូកា 20