គម្ពីរសញ្ញាថ្មី

លូកា 20:18-27 Khmer Christian Bible (KCB)

18. អ្នកណា​ធ្លាក់​លើ​ថ្ម​នេះ​ អ្នក​នោះ​នឹង​ត្រូវ​បាក់​បែក​ ហើយ​ប្រសិនបើ​ថ្ម​នេះ​ធ្លាក់​លើ​អ្នកណា​វិញ​ វា​នឹង​កិន​កម្ទេច​អ្នក​នោះ»។​

19. ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ​ ព្រោះ​ពួកគេ​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​

20. ដូច្នេះ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។​

21. ពួកគេ​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​និយាយ​ និង​បង្រៀន​យ៉ាង​ត្រឹមត្រូវ​ ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​

22. តើ​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​នោះ​ ត្រឹមត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?»​

23. ពេល​ព្រះអង្គ​ឈ្វេង​យល់​ពី​ល្បិច​កល​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​

24. «ចូរ​បង្ហាញ​កាក់​មួយ​ឌេណារី​ដល់​ខ្ញុំ​ តើ​កាក់​នេះ​មាន​រូប​ និង​ចំណារ​របស់​នរ​ណា?»​ ពួកគេ​ទូល​ថា៖​ «​ព្រះចៅ​អធិរាជ»​

25. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ដូច្នេះ​ ចូរ​ឲ្យ​អ្វី​ៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ​ដល់​ព្រះចៅ​អធិរាជ​ ឯ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់​ដល់​ព្រះជាម្ចាស់​ចុះ»​

26. ដូច្នេះ​ពួកគេ​មិន​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ចំពោះ​មុខ​ប្រជាជន​បាន​ឡើយ​ ពួកគេ​នៅ​ស្ងៀម​ស្ងាត់​ ទាំង​នឹក​អស្ចារ្យ​ពី​ចម្លើយ​របស់​ព្រះអង្គ។​

27. ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ខ្លះ​ ដែល​និយាយ​ជំទាស់​ថា​ គ្មាន​ការ​រស់​ឡើង​វិញ​ បាន​ចូល​មក​ជិត​សួរ​ព្រះអង្គ​ថា៖​

សូមអានជំពូកពេញលេញ លូកា 20