42. លុះព្រះយេស៊ូមានអាយុដប់ពីរឆ្នាំ ពួកគេក៏ឡើងទៅតាមទំនៀមទម្លាប់នៃពិធីបុណ្យ។
43. កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ
44. ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា
45. ប៉ុន្ដែពេលរកមិនឃើញ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញដើម្បីតាមរកព្រះអង្គ។
46. បីថ្ងៃក្រោយមក ពួកគេបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារកំពុងអង្គុយស្ដាប់ និងសួរសំណួរនៅកណ្ដាលចំណោមពួកគ្រូ។
47. អស់អ្នកដែលបានស្ដាប់ព្រះអង្គបាននឹកអស្ចារ្យពីតម្រិះប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។
48. កាលឪពុកម្ដាយបានជួបព្រះអង្គហើយ ក៏ភាំងស្មារតី រួចម្ដាយសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើយ៉ាងដូច្នេះចំពោះឪពុកម្ដាយ មើល៍ ម្ដាយ និងឪពុករបស់កូនបានតាមរកកូនទាំងព្រួយចិត្ដ»។
49. ប៉ុន្ដែព្រះយេស៊ូក៏មានបន្ទូលទៅឪពុកម្ដាយថា៖ «ហេតុអ្វីបានជាពុកម៉ែតាមរកខ្ញុំដូច្នេះ តើពុកម៉ែមិនដឹងទេឬថា ខ្ញុំត្រូវនៅជាប់ក្នុងកិច្ចការនៃព្រះវរបិតារបស់ខ្ញុំ?»។
50. ពួកគេមិនយល់ពាក្យសំដីដែលព្រះអង្គបានមានបន្ទូលទៅពួកគេទេ។
51. បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែតជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារាបានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។
52. ព្រះយេស៊ូកាន់តែចម្រើនវ័យឡើង ទាំងរូបកាយ និងប្រាជ្ញា ហើយបានជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចិត្ដមនុស្សផង។