គម្ពីរសញ្ញាថ្មី

លូកា 2:1-5 Khmer Christian Bible (KCB)

1. នៅ​គ្រា​នោះ​ ព្រះចៅ​អធិរាជ​អូគូស្ទ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​ គឺ​ឲ្យ​ធ្វើ​ជំរឿន​ប្រជាជន​ទូទាំង​អាណាចក្រ។​

2. ការ​ធ្វើ​ជំរឿន​ប្រជាជន​លើក​ទី​មួយ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​អំឡុង​ពេល​ដែល​លោក​គីរេនាស​គ្រប់គ្រង​ស្រុក​ស៊ីរី។​

3. មនុស្ស​គ្រប់គ្នា​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​គេ​រៀងៗ​ខ្លួន​ដើម្បី​ចុះ​ឈ្មោះ​

4. ឯ​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ពី​ក្រុង​ណាសារ៉ែត​ក្នុង​ស្រុក​កាលីឡេ​ឆ្ពោះ​ទៅ​ភូមិ​មួយ​ជា​ក្រុង​របស់​ស្ដេច​ដាវីឌ​ក្នុង​ស្រុក​យូដា​ ឈ្មោះ​បេថ្លេហិម​ ព្រោះ​គាត់​ជា​សាច់​ឈាម​ និង​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​

5. ដើម្បី​ចុះ​ឈ្មោះ​ជាមួយ​នាង​ម៉ារា​ ជា​គូ​ដណ្ដឹង​របស់​គាត់​ដែល​កំពុង​មាន​ផ្ទៃពោះ។​

សូមអានជំពូកពេញលេញ លូកា 2