1. នៅគ្រានោះ ព្រះចៅអធិរាជអូគូស្ទបានចេញព្រះរាជក្រឹត្យមួយច្បាប់ គឺឲ្យធ្វើជំរឿនប្រជាជនទូទាំងអាណាចក្រ។
2. ការធ្វើជំរឿនប្រជាជនលើកទីមួយនេះបានធ្វើទ្បើងនៅអំឡុងពេលដែលលោកគីរេនាសគ្រប់គ្រងស្រុកស៊ីរី។
3. មនុស្សគ្រប់គ្នាបានធ្វើដំណើរទៅស្រុកកំណើតរបស់គេរៀងៗខ្លួនដើម្បីចុះឈ្មោះ
4. ឯលោកយ៉ូសែបវិញ ក៏ចេញពីក្រុងណាសារ៉ែតក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិមួយជាក្រុងរបស់ស្ដេចដាវីឌក្នុងស្រុកយូដា ឈ្មោះបេថ្លេហិម ព្រោះគាត់ជាសាច់ឈាម និងជាពូជពង្សរបស់ស្ដេចដាវីឌ
5. ដើម្បីចុះឈ្មោះជាមួយនាងម៉ារា ជាគូដណ្ដឹងរបស់គាត់ដែលកំពុងមានផ្ទៃពោះ។
6. ខណៈពេលដែលពួកគេនៅទីនោះ ក៏ដល់ពេលនាងគ្រប់ខែសម្រាលកូន
7. ហើយនាងសម្រាលបានកូនប្រុសម្នាក់ ជាកូនច្បង រួចបានរុំនឹងសំពត់ដាក់ផ្ដេកក្នុងស្នូក ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
8. នៅក្នុងតំបន់ជាមួយគ្នានោះ មានពួកអ្នកគង្វាលចៀមកំពុងយាមចៀមរបស់ពួកគេនៅកណ្ដាលវាលទាំងយប់។
9. មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកឈរចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់បានចាំងចែងជុំវិញពួកគេ ដូច្នេះពួកគេក៏ភ័យខ្លាចជាខ្លាំង
10. ប៉ុន្ដែទេវតានោះបាននិយាយទៅពួកគេថា៖ «កុំខ្លាចអី! ដ្បិតមើល៍ ខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ជាសេចក្ដីអំណរដ៏អស្ចារ្យដែលនឹងមានដល់ប្រជាជនទាំងអស់
11. ដ្បិតថ្ងៃនេះ ព្រះអង្គសង្គ្រោះមួយអង្គដែលជាព្រះគ្រិស្ដដ៏ជាព្រះអម្ចាស់បានប្រសូតមកឯអ្នករាល់គ្នានៅក្នុងក្រុងរបស់ស្ដេចដាវីឌ
12. ហើយនេះជាទីសំគាល់សម្រាប់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញបុត្រតូចដែលគេរុំនឹងសំពត់ដាក់ផ្ដេកនៅក្នុងស្នូក»។
13. រំពេចនោះមានពលទេវតានៃស្ថានសួគ៌ច្រើនកុះករសរសើរតម្កើងព្រះជាម្ចាស់ជាមួយទេវតានោះថា៖