គម្ពីរសញ្ញាថ្មី

លូកា 19:5-11 Khmer Christian Bible (KCB)

5. ពេល​ព្រះអង្គ​យាង​មក​ដល់​កន្លែង​នោះ​ហើយ​ ព្រះយេស៊ូ​ក៏​មើល​ទៅ​លើ​ ទាំង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សាខេ​អើយ!​ ចូរ​ប្រញាប់​ចុះ​មក​ ព្រោះ​ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»។​

6. គាត់​ក៏​ប្រញាប់​ចុះ​មក​ស្វាគមន៍​ព្រះអង្គ​ទាំង​អំណរ។​

7. ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​

8. លោក​សាខេ​ក៏​ក្រោក​ឈរ​ទូល​ទៅ​ព្រះអម្ចាស់​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ចែក​ទ្រព្យ​សម្បត្ដិ​ពាក់​កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រ​ ហើយ​បើ​ខ្ញុំ​កេង​បន្លំ​អ្វី​មួយ​ពី​អ្នកណា​ម្នាក់​ ខ្ញុំ​នឹង​សង​វិញ​មួយ​ជា​បួន​ដង»។​

9. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃ​នេះ​ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​

10. ដ្បិត​កូន​មនុស្ស​បាន​មក​រក​ និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»។​

11. កាល​ពួកគេ​កំពុង​ស្ដាប់​សេចក្ដី​ទាំង​នេះ​ ព្រះអង្គ​មាន​បន្ទូល​បន្ថែម​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ ព្រោះតែ​ព្រះអង្គ​កំពុង​នៅ​ជិត​ក្រុង​យេរូសាឡិម​ រួច​ពួកគេ​ស្មាន​ថា​នគរ​ព្រះជាម្ចាស់​នឹង​លេច​មក​ភ្លាមៗ​

សូមអានជំពូកពេញលេញ លូកា 19