26. ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមាននឹងបន្ថែមឲ្យ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង
27. រីឯពួកសត្រូវរបស់ខ្ញុំ ដែលមិនចង់ឲ្យខ្ញុំគ្រប់គ្រងលើពួកគេ ចូរនាំពួកគេមកទីនេះ ហើយសម្លាប់នៅមុខខ្ញុំទៅ»។
28. កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ក៏ធ្វើដំណើរបន្ដទៀតឡើងទៅក្រុងយេរូសាឡិម
29. ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
30. ដោយមានបន្ទូលថា៖ «ចូរទៅក្នុងភូមិនៅទល់មុខនោះ ពេលអ្នកចូលទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយ ហើយនាំវាមក។
31. ប្រសិនបើមានអ្នកណាសួរពួកអ្នកថា ហេតុអ្វីពួកអ្នកស្រាយវា? ចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការវា»។
32. ពួកអ្នកដែលព្រះអង្គបានចាត់ក៏ចេញដំណើរទៅ ហើយបានឃើញដូចដែលព្រះអង្គបានប្រាប់ពួកគេមែន