គម្ពីរសញ្ញាថ្មី

លូកា 19:1-9 Khmer Christian Bible (KCB)

1. ពេល​ចូល​ដល់​ក្នុង​ក្រុង​យេរីខូរ​ ព្រះអង្គ​ក៏​យាង​កាត់​ក្រុង​

2. មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ​ គាត់​ជា​មេ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ហើយ​ជា​អ្នក​មាន​

3. គាត់​កំពុង​រក​មើល​ថា​នរណា​ជា​ព្រះយេស៊ូ​ ប៉ុន្ដែ​គាត់​មិន​អាច​មើល​ឃើញ​សោះ​ពី​ក្នុង​ចំណោម​បណ្ដាជន​ ព្រោះ​គាត់​មាន​មាឌ​តូច​ល្អិត។​

4. គាត់​រត់​ទៅ​មុខ​មុន​ ហើយ​ឡើង​លើ​ដើម​ល្វា​ដើម្បី​មើល​ឃើញ​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​ឆ្លង​កាត់​ជិត​ដល់​ផ្លូវ​នោះ​ហើយ​

5. ពេល​ព្រះអង្គ​យាង​មក​ដល់​កន្លែង​នោះ​ហើយ​ ព្រះយេស៊ូ​ក៏​មើល​ទៅ​លើ​ ទាំង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សាខេ​អើយ!​ ចូរ​ប្រញាប់​ចុះ​មក​ ព្រោះ​ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​របស់​អ្នក​ថ្ងៃ​នេះ»។​

6. គាត់​ក៏​ប្រញាប់​ចុះ​មក​ស្វាគមន៍​ព្រះអង្គ​ទាំង​អំណរ។​

7. ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​

8. លោក​សាខេ​ក៏​ក្រោក​ឈរ​ទូល​ទៅ​ព្រះអម្ចាស់​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​ចែក​ទ្រព្យ​សម្បត្ដិ​ពាក់​កណ្ដាល​របស់​ខ្ញុំ​ដល់​អ្នក​ក្រីក្រ​ ហើយ​បើ​ខ្ញុំ​កេង​បន្លំ​អ្វី​មួយ​ពី​អ្នកណា​ម្នាក់​ ខ្ញុំ​នឹង​សង​វិញ​មួយ​ជា​បួន​ដង»។​

9. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ថ្ងៃ​នេះ​ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ព្រោះ​គាត់​ក៏​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​

សូមអានជំពូកពេញលេញ លូកា 19