គម្ពីរសញ្ញាថ្មី

លូកា 18:4-12 Khmer Christian Bible (KCB)

4. ក្នុង​មួយ​រយៈ​ពេល​នោះ​ ចៅក្រម​មិន​ព្រម​ទេ​ ប៉ុន្ដែ​ក្រោយ​មក​គាត់​បាន​គិត​នៅ​ក្នុង​ចិត្ដ​ថា​ ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់​ ឬ​មិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ​

5. ប៉ុន្ដែ​ដោយ​ព្រោះ​ស្ដ្រី​មេម៉ាយ​នេះ​ចេះ​តែ​មក​រំខាន​ខ្ញុំ​ ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យ​នាង​ម្ដង​ចុះ​ បើ​មិន​ដូច្នោះ​ទេ​ ខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​ចេះតែ​មក​មិន​ខាន»។​

6. ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​ស្ដាប់​អ្វី​ដែល​ចៅក្រម​ទុច្ចរិត​នេះ​និយាយ​ចុះ​

7. ដូច្នេះ​តើ​ព្រះជាម្ចាស់​មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គ​ជ្រើស​តាំង​ ដែល​អំពាវ​នាវ​ទៅ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ?​ តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ?​

8. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះអង្គ​មុខជា​រក​យុត្ដិធម៌​សម្រាប់​ពួកគេ​ដោយ​រួសរាន់​ ប៉ុន្ដែ​កាល​ណា​កូន​មនុស្ស​មក​ដល់​ តើ​លោក​នឹង​ឃើញ​ជំនឿ​នៅ​លើ​ផែនដី​ឬ​ទេ?»​

9. ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​នេះ​ទៅ​អ្នក​ខ្លះ​ដែល​គិត​ថា​ ខ្លួន​ឯង​សុចរិត​ ហើយ​មើល​ងាយ​អ្នក​ដទៃ​ថា៖​

10. «មាន​បុរស​ពីរ​នាក់​បាន​ឡើង​ទៅ​ព្រះវិហារ​ដើម្បី​អធិស្ឋាន​ ម្នាក់​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ ឯ​ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធដារ។​

11. អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​

12. ខ្ញុំ​បាន​តម​អាហារ​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ ខ្ញុំ​ថ្វាយ​មួយ​ភាគដប់​គ្រប់​របស់​ទាំងឡាយ​ដែល​ខ្ញុំ​រក​បាន។​

សូមអានជំពូកពេញលេញ លូកា 18