គម្ពីរសញ្ញាថ្មី

លូកា 17:7-9 Khmer Christian Bible (KCB)

7. ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​ដែល​មាន​បាវបម្រើ​កំពុង​ភ្ជួរ​ ឬ​ឃ្វាល​ចៀម​ ពេល​បាវបម្រើ​នោះ​ត្រលប់​មក​ពី​វាល​វិញ​ តើ​នឹង​ប្រាប់​គាត់​ដែរ​ឬ​ថា​ ចូរ​មក​អង្គុយ​បរិភោគ​អាហារ​ភ្លាម​មក?​

8. ផ្ទុយ​ទៅ​វិញ​ តើ​មិន​ប្រាប់​ទេ​ឬ​ថា​ ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​ចាំ​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បរិភោគ​រួច​សិន​ សឹម​ឯង​បរិភោគ​តាម​ក្រោយ​ចុះ?​

9. តើ​ចៅហ្វាយ​ត្រូវ​អរគុណ​បាវបម្រើ​ ដោយព្រោះ​តែ​បាវបម្រើ​បាន​ធ្វើ​កិច្ចការ​តាម​បង្គាប់​ឬ?​

សូមអានជំពូកពេញលេញ លូកា 17