29. ប៉ុន្ដែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុម នោះមានភ្លើង និងស្ពាន់ធ័រធ្លាក់មកពីលើមេឃបំផ្លាញអ្វីៗទាំងអស់ទៅ។
30. វានឹងមានហេតុការណ៍ដូច្នោះដែរ នៅថ្ងៃកូនមនុស្សលេចមក។
31. នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយទៅយករបស់របរទេ។
32. ចូរនឹកចាំពីប្រពន្ធរបស់លោកឡុតចុះ។
33. ដ្បិតអ្នកណាដែលខិតខំរក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលបាត់បង់ជីវិត អ្នកនោះនឹងរក្សាជីវិតបានវិញ។
34. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ មនុស្សពីរនាក់នៅលើគ្រែតែមួយ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។
35. ឯស្ដ្រីពីរនាក់កំពុងកិនម្សៅជាមួយគ្នា ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ
36. [បុរសពីរនាក់ដែលនៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ]»។
37. កាលពួកគេទូលសួរព្រះអង្គទៀតថា៖ «តើនៅឯណាទៅ ព្រះអម្ចាស់អើយ?» នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «សពនៅទីណា សត្វត្មាតក៏ផ្ដុំគ្នានៅទីនោះដែរ»។