គម្ពីរសញ្ញាថ្មី

លូកា 17:26-37 Khmer Christian Bible (KCB)

26. នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​ នឹង​មាន​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ​

27. ពួកគេ​ស៊ី​ផឹក​ រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​ ហើយ​ទឹក​ជំនន់​ក៏​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ​

28. និង​ដូចជា​នៅ​សម័យ​លោក​ឡុត​ដែរ​ គឺ​ពួកគេ​ស៊ី​ផឹក​ លក់​ដូរ​ ដាំ​ដុះ​ និង​សាង​សង់​

29. ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចេញ​ពី​ក្រុង​សូដុម​ នោះ​មាន​ភ្លើង​ និង​ស្ពាន់ធ័រ​ធ្លាក់​មក​ពី​លើ​មេឃ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ទៅ។​

30. វា​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​ នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។​

31. នៅ​ថ្ងៃ​នោះ​ អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ដែល​មាន​របស់​របរ​នៅ​ក្នុង​ផ្ទះ​ មិន​ត្រូវ​ចុះ​មក​យក​របស់​ទាំង​នោះ​ទេ​ អ្នក​នៅ​ស្រែ​ចម្ការ​ក៏​ដូចគ្នា​ដែរ​ មិន​ត្រូវ​បក​មក​ក្រោយ​ទៅ​យក​របស់​របរ​ទេ។​

32. ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​របស់​លោក​ឡុត​ចុះ។​

33. ដ្បិត​អ្នកណា​ដែល​ខិត​ខំ​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​វិញ។​

34. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​យប់​នោះ​ មនុស្ស​ពីរ​នាក់​នៅ​លើ​គ្រែ​តែ​មួយ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ។​

35. ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ម្សៅ​ជាមួយ​គ្នា​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​

36. [បុរស​ពីរ​នាក់​ដែល​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ]»​។​

37. កាល​ពួកគេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​នៅ​ឯ​ណា​ទៅ​ ព្រះអម្ចាស់​អើយ?»​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «សព​នៅ​ទីណា​ សត្វ​ត្មាត​ក៏​ផ្ដុំ​គ្នា​នៅ​ទីនោះ​ដែរ»។​

សូមអានជំពូកពេញលេញ លូកា 17