24. ដ្បិតផ្លេកបន្ទោរជះពន្លឺពីជើងមេឃម្ខាងទៅជើងមេឃម្ខាងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្សនឹងបានដូចជាយ៉ាងនោះដែរ។
25. ប៉ុន្ដែមុនដំបូង លោកត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវជំនាន់នេះបដិសេធទៀតផង។
26. នៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា នៅថ្ងៃរបស់កូនមនុស្ស នឹងមានកើតឡើងជាយ៉ាងនោះដែរ
27. ពួកគេស៊ីផឹក រៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏មកបំផ្លាញអ្វីៗទាំងអស់ទៅ
28. និងដូចជានៅសម័យលោកឡុតដែរ គឺពួកគេស៊ីផឹក លក់ដូរ ដាំដុះ និងសាងសង់
29. ប៉ុន្ដែនៅថ្ងៃដែលលោកឡុតចេញពីក្រុងសូដុម នោះមានភ្លើង និងស្ពាន់ធ័រធ្លាក់មកពីលើមេឃបំផ្លាញអ្វីៗទាំងអស់ទៅ។
30. វានឹងមានហេតុការណ៍ដូច្នោះដែរ នៅថ្ងៃកូនមនុស្សលេចមក។
31. នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះដែលមានរបស់របរនៅក្នុងផ្ទះ មិនត្រូវចុះមកយករបស់ទាំងនោះទេ អ្នកនៅស្រែចម្ការក៏ដូចគ្នាដែរ មិនត្រូវបកមកក្រោយទៅយករបស់របរទេ។