គម្ពីរសញ្ញាថ្មី

លូកា 17:13-25 Khmer Christian Bible (KCB)

13. ទាំង​បន្លឺ​សំឡេង​ថា៖​ «លោក​គ្រូ​យេស៊ូ​អើយ!​ សូម​មេត្ដា​ដល់​យើង​ផង»។​

14. ពេល​ព្រះអង្គ​ឃើញ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ​ចុះ»​ ពេល​ពួកគេ​កំពុង​ទៅ​ ពួកគេ​ក៏​បាន​ជា​ស្អាត។​

15. កាល​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ឃើញ​ថា​ ខ្លួន​បាន​ជា​ស្អាត​ក៏​ត្រលប់​មក​វិញ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​សំឡេង​ឮៗ​

16. ហើយ​គាត់​ផ្កាប់​មុខ​ចុះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ទាំង​អរ​ព្រះគុណ​ព្រះអង្គ​ ឯ​អ្នក​នោះ​ជា​ជនជាតិ​សាម៉ារី។​

17. ព្រះយេស៊ូ​មាន​បន្ទូល​សួរ​ថា៖​ «តើ​មិន​បាន​ជា​ស្អាត​ទាំង​ដប់​នាក់​ទេ​ឬ?​ ចុះ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯ​ណា?​

18. ម្ដេច​ក៏​មិន​ឃើញ​អ្នក​ទាំង​នោះ​ត្រលប់​មក​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ លើកលែង​តែ​សាសន៍​ដទៃ​ម្នាក់​នេះ​ដូច្នេះ?»​

19. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»។​

20. កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​សួរ​ថា​ នគរ​ព្រះជាម្ចាស់​មក​ដល់​នៅ​ពេល​ណា​ នោះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «នគរ​ព្រះជាម្ចាស់​មិន​មែន​មក​ដោយ​សង្កេត​មើល​ឃើញ​ឡើយ​

21. គ្មាន​អ្នកណា​នឹង​និយាយ​បាន​ថា​ មើល៍​ នៅ​ទីនេះ​ ឬ​នៅ​ទីនោះ​បាន​ឡើយ​ ដ្បិត​មើល៍​ នគរ​ព្រះជាម្ចាស់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់គ្នា​ហើយ»។​

22. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ នៅ​ពេល​ដែល​អ្នក​រាល់គ្នា​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មើល​មិន​ឃើញ​ឡើយ។​

23. ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​រាល់គ្នា​ថា​មើល៍​ នៅ​ទីនេះ​ ឬ​មើល៍​ នៅ​ទីនោះ​ ចូរ​កុំ​ចេញ​ទៅ​ក្រៅ​តាម​ពួកគេ​ឲ្យ​សោះ​

24. ដ្បិត​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​របស់​កូន​មនុស្ស​នឹង​បាន​ដូច​ជា​យ៉ាង​នោះ​ដែរ។​

25. ប៉ុន្ដែ​មុន​ដំបូង​ លោក​ត្រូវ​រង​ទុក្ខវេទនា​ជាច្រើន​ ហើយ​ត្រូវ​ជំនាន់​នេះ​បដិសេធ​ទៀត​ផង។​

សូមអានជំពូកពេញលេញ លូកា 17