គម្ពីរសញ្ញាថ្មី

លូកា 12:6-15 Khmer Christian Bible (KCB)

6. តើ​ចាប​ប្រាំ​មិន​មែន​ថ្លៃ​ពីរ​សេន​ទេ​ឬ?​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះជាម្ចាស់​មើល​រំលង​ឡើយ​

7. ហើយ​សូម្បីតែ​សក់​ក្បាល​របស់​អ្នក​រាល់គ្នា​ ក៏​ព្រះអង្គ​ដឹង​ចំនួន​ទាំង​អស់​ដែរ​ ដូច្នេះ​ចូរ​កុំ​ខ្លាច​អី​ ដ្បិត​អ្នក​រាល់គ្នា​មាន​តម្លៃ​លើស​ចាប​ទៅ​ទៀត។​

8. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ក៏​ដោយ​ដែល​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​ កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ដែរ​

9. ហើយ​អ្នកណា​ដែល​បដិសេធ​ខ្ញុំ​នៅ​មុខ​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​បដិសេធ​វិញ​នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់។​

10. អ្នកណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ នោះ​អាច​លើក​លែង​ទោស​ឲ្យ​បាន​ តែ​អ្នកណា​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ទេ។​

11. ពេល​ពួកគេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធ​រ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ ឬ​និយាយ​អ្វី​ឡើយ​

12. ពីព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ។​»​

13. មាន​មនុស្ស​ម្នាក់​ពី​ក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​

14. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​អើយ!​ តើ​អ្នកណា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​ ឬ​ជា​អាជ្ញា​កណ្ដាល​របស់​ពួក​អ្នក?»​

15. រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ចិត្ដ​ទុក​ដាក់​ ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សេចក្ដី​លោភលន់​ទាំង​អស់​ ព្រោះ​ជីវិត​របស់​មនុស្ស​មិន​ស្ថិត​លើ​ការ​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ហូរហៀរ​របស់​ខ្លួន​ទេ»។​

សូមអានជំពូកពេញលេញ លូកា 12