គម្ពីរសញ្ញាថ្មី

លូកា 12:1-6 Khmer Christian Bible (KCB)

1. ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​

2. គ្មាន​ការ​លាក់​កំបាំង​ណា​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។​

3. ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​និយាយ​ក្នុង​ទី​ងងឹត​នឹង​ត្រូវ​គេ​ឮនៅ​ទី​ភ្លឺ​ ហើយ​អ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​ខ្សឹប​នៅ​ក្នុង​បន្ទប់​ស្ងាត់​នឹង​ត្រូវ​ប្រកាស​នៅ​លើ​ដំបូល​ផ្ទះ។​

4. សម្លាញ់​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បាន​តែ​រូបកាយ​ ហើយ​ក្រោយពី​នោះ​មក​ មិន​អាច​ធ្វើ​អ្វី​កើត​ទៀត​

5. ប៉ុន្ដែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​ថា​ អ្នកណា​ដែល​អ្នក​រាល់គ្នា​គួរ​ខ្លាច​ គឺ​ត្រូវ​ខ្លាច​ព្រះ​មួយ​អង្គ​ដែល​មាន​សិទ្ធិ​អំណាច​សម្លាប់​ និង​ក្រោយ​មក​បោះ​ចូល​ទៅ​ក្នុង​ស្ថាននរក​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ខ្លាច​ព្រះ​មួយ​អង្គ​នេះ​ចុះ!​

6. តើ​ចាប​ប្រាំ​មិន​មែន​ថ្លៃ​ពីរ​សេន​ទេ​ឬ?​ ប៉ុន្ដែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះជាម្ចាស់​មើល​រំលង​ឡើយ​

សូមអានជំពូកពេញលេញ លូកា 12