63. គាត់ក៏សុំក្ដារឆ្នួនមួយ ហើយសរសេរថា ឈ្មោះរបស់ទារកនេះគឺ យ៉ូហាន។ គេគ្រប់គ្នាក៏នឹកអស្ចារ្យ។
64. រំពេចនោះមាត់ និងអណ្ដាតរបស់គាត់បានហើបឡើង គាត់ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់
65. ហើយអ្នកទាំងឡាយដែលរស់នៅជុំវិញ មានសេចក្ដីរន្ធត់ជាខ្លាំង ពួកគេបាននិយាយគ្នាអំពីហេតុការណ៍ទាំងអស់នេះនៅក្នុងតំបន់ភ្នំនៃស្រុកយូដាទាំងមូល។
66. អស់អ្នកដែលបានឮ ក៏រក្សាទុកក្នុងចិត្ដទាំងនិយាយគ្នាថា៖ «ដូច្នេះ តើទារកនេះនឹងត្រលប់ជាអ្វី? ដ្បិតព្រះហស្ដរបស់ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។
67. ឯលោកសាការី ជាឪពុក បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏ថ្លែងព្រះបន្ទូលថា៖
68. «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច
69. ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើងនៅក្នុងពូជពង្សរបស់ដាវីឌ ជាបាវបម្រើរបស់ព្រះអង្គ
70. ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីដើមរៀងមក
71. គឺជាសេចក្ដីសង្គ្រោះឲ្យផុតពីខ្មាំងសត្រូវរបស់យើង និងពីដៃរបស់មនុស្សទាំងអស់ដែលស្អប់យើង
72. ដើម្បីប្រោសប្រទានសេចក្ដីមេត្ដាករុណាដល់ដូនតារបស់យើង និងដើម្បីនឹកចាំពីកិច្ចព្រមព្រៀងដ៏បរិសុទ្ធរបស់ព្រះអង្គ
73. ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង
74. ផុតពីដៃខ្មាំងសត្រូវទាំងឡាយរបស់យើង ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច