17. ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល»
18. ដូច្នេះ ព្រះអង្គមេត្ដាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្ដរឹងរូស ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
19. អ្នកមុខជាសួរខ្ញុំថា ចុះហេតុអ្វីព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាប្រឆាំងនឹងបំណងរបស់ព្រះអង្គបាន?
20. ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ?
21. តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ?
22. ចុះបើព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញកំហឹង និងឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះអង្គ ប៉ុន្ដែព្រះអង្គស៊ូទ្រាំដោយអត់ធ្មត់ចំពោះរបស់ដែលត្រូវរងកំហឹង ដែលរៀបចំសម្រាប់បំផ្លាញនោះយ៉ាងដូចម្ដេចដែរ?
23. ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ
24. គឺយើងដែលព្រះជាម្ចាស់បានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមជនជាតិយូដាប៉ុណ្ណោះទេ គឺពីចំណោមសាសន៍ដទៃដែរ។
25. ដូចដែលព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្ដ្រដែលមិនមែនជារាស្ដ្ររបស់យើងថា ជារាស្ដ្ររបស់យើង ហើយហៅអ្នកដែលយើងមិនបានស្រឡាញ់ថា ជាទីស្រឡាញ់របស់យើង