គម្ពីរសញ្ញាថ្មី

រ៉ូម 9:1-7 Khmer Christian Bible (KCB)

1. ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​

2. ថា​ ខ្ញុំ​មាន​ទុក្ខព្រួយ​ជា​ខ្លាំង​ ហើយ​សោក​សង្រេង​ក្នុង​ចិត្ត​មិន​ស្បើយ​សោះ​

3. ដ្បិត​ខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្ដាសា​ឲ្យ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ ដើម្បី​បងប្អូន​ជន​រួមជាតិ​ខាង​ឯ​សាច់ឈាម​របស់​ខ្ញុំ​

4. ​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​

5. ពួកគេ​មាន​ដូនតា​ ហើយ​ព្រះគ្រិស្ដ​បាន​ប្រសូត​ខាងឯ​សាច់ឈាម​ពី​ពួកគេ​ដែរ​ គឺ​ព្រះអង្គ​នេះ​ហើយ​ជា​ព្រះ​លើ​ទាំង​អស់​ ជា​ព្រះ​ដ៏​មានពរ​អស់កល្ប​ជានិច្ច​ អាម៉ែន​!​

6. យ៉ាង​ណា​ក្ដី​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​មែន​មិន​បាន​សម្រេច​ទេ​ ព្រោះ​ជនជាតិ​អ៊ីស្រាអែល​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ជា​ជនជាតិ​អ៊ីស្រាអែល​ទេ​

7. ហើយ​ក៏​មិន​មែន​ដោយសារ​ពួកគេ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ ពួកគេ​សុទ្ធ​តែជា​កូនចៅ​របស់​គាត់​ដែរ​ ផ្ទុយ​ទៅ​វិញ​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ពូជពង្ស​ពី​អ៊ីសាក​នឹង​ត្រូវ​រាប់ជា​ពូជ​របស់​អ្នក»​

សូមអានជំពូកពេញលេញ រ៉ូម 9