គម្ពីរសញ្ញាថ្មី

រ៉ូម 8:1-9 Khmer Christian Bible (KCB)

1. ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​

2. ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​បាន​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​គោលការណ៍​របស់​បាប​ និង​គោលការណ៍​របស់​សេចក្ដី​ស្លាប់​

3. ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​

4. ដើម្បី​ឲ្យ​បញ្ញត្ដិ​របស់​ក្រឹត្យវិន័យ​បាន​សម្រេច​នៅ​ក្នុង​យើង​ ដែល​មិន​បាន​រស់នៅ​តាម​សាច់ឈាម​ ហើយ​រស់នៅ​តាម​ព្រះវិញ្ញាណ។​

5. ដ្បិត​អ្នកណា​រស់នៅ​តាម​សាច់ឈាម​ អ្នក​នោះ​គិត​តែ​អំពីខាង​សាច់ឈាម​ទេ​ ឯ​អ្នកណា​រស់នៅ​តាម​ព្រះ​វិញ្ញាណ​ អ្នក​នោះ​ក៏​គិត​តែ​អំពី​ខាង​ព្រះវិញ្ញាណ​ដែរ​

6. ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​

7. ដ្បិត​គំនិត​ខាង​សាច់ឈាម​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ ព្រោះ​មិន​ចុះចូល​ជាមួយ​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ គឺ​មិន​អាច​ចុះចូល​បាន​ផង។​

8. ឯ​អស់​អ្នក​នៅ​ខាង​សាច់ឈាម​ក៏​មិន​អាច​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ។​

9. អ្នក​រាល់គ្នា​មិន​នៅ​ខាង​សាច់ឈាម​ទេ​ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ​ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ ផ្ទុយ​ទៅ​វិញ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះគ្រិស្ត​ទេ​

សូមអានជំពូកពេញលេញ រ៉ូម 8