គម្ពីរសញ្ញាថ្មី

រ៉ូម 3:13-24 Khmer Christian Bible (KCB)

13. បំពង់‍ក​គេ​ជា​ផ្នូរ​ចំហ​ គេ​ប្រើ​អណ្ដាត​បោក​បញ្ឆោត​ ហើយ​បបូរមាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់វែក​

14. មាត់​របស់​គេ​ពេញ​ដោយ​បណ្ដាសារ​ និង​សេចក្ដី​ជូរចត់​

15. ជើង​របស់​គេ​រហ័ស​នឹង​បង្ហូរ​ឈាម​

16. ហើយ​ផ្លូវ​របស់​គេ​មាន​តែ​សេចក្ដី​វិនាស​ និង​សេចក្ដី​វេទនា​

17. ហើយ​គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ត​ទេ​

18. ​នៅ​ចំពោះ​ភ្នែក​របស់​ពួកគេ​ គ្មាន​ការ​កោតខ្លាច​ព្រះជាម្ចាស់​សោះ»។​

19. យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​

20. ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​

21. ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​

22. គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​

23. មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

24. ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​

សូមអានជំពូកពេញលេញ រ៉ូម 3